ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្នុងខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរជាង១៩ម៉ឺននាក់

ភ្នំពេញ : ក្នុងខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥នាក់។

-សប្តាហ៍ទី១ ភ្ញៀវប្រមាណ ១៩,៧០៥នាក់
-សប្តាហ៍ទី២ ភ្ញៀវប្រមាណ ៤៩,៨៨០នាក់
-សប្តាហ៍ទី៣ ភ្ញៀវប្រមាណ ៥២,៨៩១នាក់
-សប្តាហ៍ទី៤ ភ្ញៀវប្រមាណ ៧១,៥៤៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះរួមមាន៖

-ខេត្តកំពត៖ ៣៨,៨១៧នាក់
-ខេត្តបាត់ដំបង៖ ២៦,៨៤០នាក់
-ខេត្តកែប៖ ២៣,០០៤នាក់
-ខេត្តសៀមរាប៖ ១៨,៧៥៧នាក់
-ខេត្តកំពង់ស្ពឺ៖ ១៦,១៨៧នាក់
-ខេត្តព្រះសីហនុ៖ ១២,១៦០នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦.៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។

រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

ប្រភព : ក្រសួងទេសចរណ៍

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក