និយោជិតសរុបចំនួន ៤៧៥នាក់ យ៉ាងហោចណាស់មានកម្មករនិយោជិតកើនឡើងរហូតដល់ ២៧នាក់ធ្វើការក្នុងរោងចក្រ AM2
ក្នុងចំណោមកម្មករ និយោជិតសរុបចំនួន ៤៧៥នាក់ យ៉ាងហោចណាស់មានកម្មករនិយោជិតកើនឡើងរហូតដល់ ២៧នាក់ធ្វើការក្នុងរោងចក្រ AM2 ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ ដោយគិតត្រឹមល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
កម្មករ និយោជិតនៃរោងចក្រ AM2 ទាំងអស់ត្រូវបានចាត់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រតែម្តងរយៈពេល ៣ទៅ៤ថ្ងៃហើយក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រនេះ ទើបតែនៅពេលនេះ បញ្ជូនទៅធ្វើចត្តាឡីស័កនៅក្នុងសង្កាត់បឹងធំក្រោយបានរៀបចំរួចរាល់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ លោក ឃឹម ស៊ុនសូដា។
ចំពោះកម្មករនិយោជិត ដែលមិនឆ្លងកូវីដ១៩ ត្រូវបានអាជ្ញាធរដឹកយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាទ្រនំច្រឹង ដែលស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល។
រោចក្រ AM2 ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕