ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ក្រុមហ៊ុនចិននឹងសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗនេះ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។ ដើម្បីឱ្យការសិក្សាគម្រោងនេះបានរលូន ក្រសួងសាធារណការបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ជួយអន្តរាគមន៍សម្របសម្រួលដល់អាជ្ញាធរពាក់ព័ន្ធ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងនៅក្នុងសន្នីសិទសារព័ត៌មានក្នុងពេលចុះពិនិត្យផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ការសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាប នឹងបញ្ចប់នៅខែកញ្ញាឆ្នាំនេះ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងនេះ គឺមានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តសៀមរាប។

គូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុដែលបានបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃចំនួន ១ខែ គឺខែតុលា ឆ្នាំ២០២២ ហើយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនមួយនេះរកចំណូលបានជិត ១១លានដុល្លារ។

ជាមួយគ្នានេះនៅពាក់កណ្តាលឆ្នាំនេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ក្រោមទុនវិនិយោគជាង ១ ៦០០លានដុល្លារ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក