កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

លោក ស៊ុន ចាន់ថុល ថាការសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាបនឹងបញ្ចប់នៅខែកញ្ញា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាបនឹងបញ្ចប់នៅខែកញ្ញាឆ្នាំនេះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានក្នុងពេលចុះពិនិត្យផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា៖ «សង្ឃឹមថានឹងបើកការចចារនៅឆ្នាំនេះដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញទៅខេត្តសៀមរាប»

កន្លងមក លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងនេះ គឺមានក្រុមហ៊ុនចំនួន៤បានស្នើសុំសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តសៀមរាប។

គូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុដែលបានបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃចំនួន ១ខែ គឺខែតុលា ឆ្នាំ២០២២ ហើយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនមួយនេះរកចំណូលបានជិត ១១លានដុល្លារ។

ជាមួយគ្នានេះនៅពាក់កណ្តាលឆ្នាំនេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ក្រោមទុនវិនិយោគជាង ១ ៦០០លានដុល្លារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក