កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ស្ពានដែកបាឡេ នឹងដាក់ឱ្យដំណើរការឡើងវិញចាប់ពីល្ងាចថ្ងៃនេះ

ភ្នំពេញ៖ ស្ពានដែកបាឡេក្នុងសង្កាត់ឫស្សីកែវ នឹងដាក់ឱ្យដំណើរការឡើងវិញ ចាប់ពីល្ងាចម៉ោង៥ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបានបញ្ចប់ជួសជុលឡើងវិញ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News ស្ពានដែកបាឡេនេះនឹងអនុញ្ញាតឱ្យពលរដ្ឋធ្វើចរាចរជាធម្មតាឡើងវិញនៅល្ងាចថ្ងៃនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វា។

សូមរំលឹកថា ស្ពានដែកបាឡេនេះត្រូវបានផ្អាកឱ្យចរាចរតាំងពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ពីព្រោះតែមានសាឡង់បូមខ្សាច់មួយបានធ្វើដំណើរមកពីខាងមាត់ទន្លេ (ព្រះបរមរាជវាំង) រហូតមកដល់ស្ពានបាឡេ សាឡង់នោះបានបើកផុតស្ពានប្រហែលជាង ២០០ម៉ែត្រហើយ ប៉ុន្តែដោយសារខ្យល់ខ្លាំង ហើយគាប់ជួនម៉ាស៊ីនខូចទៀតទើបបណ្តាលឱ្យសាឡង់រេប៉ះស្ពានបាឡេបណ្តាលឱ្យទ្រេតសសរស្ពានចំនួន៣ដើម។

បើតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាឡង់មួយនោះ អ្នកជំនាញកំពុងតែទាញយកសាឡង់ចេញពីស្ពានហើយ។ លោកបានបញ្ជាក់យ៉ាងខ្លីថា៖ «យើងកំពុងតែទាញយកចេញ សាឡង់នេះមិនមែនអាចទាញយកចេញបានលឿននោះទេ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក