កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្រសួងសាធារណការបានបញ្ជាឱ្យក្រុមហ៊ុនផ្លូវល្បឿនលឿនដកចេញនូវស្លាកសញ្ញាមួយចំនួនចេញ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្រសួងបានបញ្ជាឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនដកចេញនូវស្លាកសញ្ញាចរាចរណ៍មួយចំនួន ក្រោយរងការរិះគន់ពីប្រជាពលរដ្ឋលើបណ្ដាញសង្គម។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៣ ខែតុលាថា ក្រសួងបានបញ្ជាឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនដកចេញនូវផ្លាកសញ្ញាចរាចរណ៍មួយចំនួនដូចជា សញ្ញាហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ។ ក្នុងនោះលោកបន្ថែមថា ការផលិតនិងដាក់នូវស្លាកសញ្ញានេះ គឺក្រុមហ៊ុនមិនបានធ្វើការពិភាក្សាជាមួយក្រសួងជាមុនឡើយ។

លោកថា៖ «ដោយសារស្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំនិងក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុន មុននឹងដាក់មិនបានពិភាក្សាជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ»

លោកបន្តថា៖ «ដោយមានចម្ងល់ជាច្រើនពីបងប្អូនតាមបណ្ដាញទំនាក់ទំនងសង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានឱ្យក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ»

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន ក៏បានសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋតាមរយៈការភ័ន្តច្រឡំដោយអចេតនារបស់ក្រុមហ៊ុនផងដែរ។

ក្នុងនោះ លោកក៏បានជូនពរឱ្យការធ្វើដំណើរលើផ្លូវល្បឿនលឿនរបស់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រកបបានសេចក្ដីសុខសុវត្ថិភាពក៏ដូចជាការជួយលើកតម្កើងសមិទ្ធផលជាតិទាំងអស់គ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក