កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្រសួងសាធារណការពុំអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននោះទេ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រេីប្រាស់ ជាសាធារណៈនៅឡេីយទេ។

ក្រសួងសាធារណការបញ្ចាក់នៅថ្ងៃទី២៦ ខែកញ្ញានេះថា៖ «សូមបងប្អូនអត់ធ្មត់ រង់ចាំដល់ថ្ងៃទី០១ តុលា ២០២២ ទេីបអាចប្រេីប្រាស់បាន»

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

តាមការឱ្យដឹងពីរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល១ខែពេញខែតុលាខាងមុខ ខណៈនឹងចាប់ផ្ដើមបើកទូទាត់ប្រាក់នៅខែវិច្ឆិកាខាងមុខនេះស្របតាមលក្ខខណ្ឌដែលមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក