កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រដ្ឋមន្ត្រីសាធារណការ ថ្លែងសុំទោសពលរដ្ឋដែលមិនអាចធ្វើផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញបានជាប់ល្អ

ព្រះសីហនុ៖ រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាបានថ្លែងសុំទោសប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ ដែលមានចំងាយជាង ២០គីឡូ ដែលក្រសួងសាធារណការមិនអាចសាងសង់ផ្លូវនេះឱ្យជាប់បានដោយសារស្ថានភាពដីនៅតំបន់មិនអំណោយផលសម្រាប់ផ្លូវធម្មតា។

ថ្លែងក្នុងពេលចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ស្ថានភាពដីពីកំពតទៅវាលរេញជាស្ថានភាពដីស្អុយដែលត្រូវការចាក់គ្រឹះដើម្បីធ្វើផ្លូវដែលត្រូវចំណាយលុយច្រើនក្នុងការសាងសង់។

លោកបន្ថែមថាបច្ចុប្បន្នលោកបានស្នើសុំទៅក្រុមហ៊ុនចិនដែលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឱ្យជួយជុសជុលសម្រួលឱ្យពលរដ្ឋអាចធ្វើចរាចរណ៍បានស្រួលផងដែរ។

លោកថា៖ «ផ្លូវនេះនិយាយតាមត្រង់ចុះ សម្រួលថ្ងៃនេះ មួយអាទិត្យក្រោយ មួយខែក្រោយគឺខ្ទេចអស់ដោយសារដីវាផុយស្អុយនៅក្រោម។ យើងមើលឡានបើកទៅអញ្ចឹងវាផតដល់ឡានទៅបាត់វាឡើងវិញ អាហ្នឹង ៥គីឡូម៉ែត្រវាអញ្ចឹង ហើយមិនមែនថាយើងមិនចេះធ្វើទេយើងចេះធ្វើប៉ុន្ដែយើងត្រូវធ្វើថវិកាឱ្យត្រឹមត្រូវ»

បើតាមលោកទេសរដ្ឋមន្ត្រីផ្លូវនេះធ្វើតាំងពីសម័យឆ្នាំ១៩៦០ រហូតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនពីធនាគារពិភពលោក ក្រុមហ៊ុនកូរ៉េ សាងសង់ក៏មិនជាប់មាំទាំដូចគ្នា។

លោករដ្ឋមន្ត្រីបានបង្ហាញនូវទំនួលខុសត្រូវចំពោះបញ្ហានេះ ដោយបានសុំទោសដល់ប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។

លោកថា៖ «យើងខ្ញុំពិបាកចិត្តណាស់! ខ្ញុំបានលើកឡើងពេលខ្ញុំទៅផ្លូវជាតិលេខ៣ ខ្ញុំថាខ្ញុំសុំទោសនេះជាការអាម៉ាស់មុខមួយដ៏ធំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលធ្វើផ្លូវនេះមិនបានជាប់ មិនបានរឹងមាំ ដោយសារតែថវិកាមិនបានគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេសដែលយើងត្រូវតែធ្វើ»។

បើតាមលោករដ្ឋមន្ត្រីក្នុងប្រវែងផ្លូវប្រមាណ ២០គីឡូម៉ែត្រ មានដីផ្លូវប្រវែងប្រមាណ ៥គីឡូម៉ែត្រដែលជាដីស្អុយទន់ធ្វើឱ្យប៉ះពាល់ដល់សំណង់ផ្លូវ និងថាប្រសិនជាចង់ធ្វើផ្លូវនេះឱ្យជាប់មាំទាំត្រូវសាងសង់ជាស្ពានចូលក្នុងដី ដោយចាក់គ្រឹះបញ្ចូល៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក