កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ឪពុកបង្កើតរបស់រដ្ឋមន្ត្រីក្រសួងសាធារណការទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ

ភ្នំពេញ៖ ឪពុកបង្កើតរបស់រដ្ឋក្រសួងមន្ត្រីសាធារណការ មហាវីរិយាភិរក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង បានទទួលមរណភាពនៅវេលាម៉ោង៦ រសៀលថ្ងៃទី២១ ខែសីហានេះ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២១ ខែសីហានេះក្រសួងសាធារណការបានអញ្ជើញបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួមពិធីបុណ្យសពមហាវីរិយាភិរក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក