៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

លោក ស៊ុន ចាន់ថុល អំពាវនាវដល់សមាជិកគណបក្សប្រកាន់ខ្ជាប់និងប្រតិបត្តិក្រមសីលធម៌សម្រាប់ការបោះឆ្នោត

កណ្ដាល៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាលលោក ស៊ុន ចាន់ថុល បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រ ប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌សម្រាប់ការបោះឆ្នោតដើម្បីធានាឱ្យបរិយាកាសនៅក្នុងដំណើរការឃោសនាបោះឆ្នោតស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុវត្ថិភាព។

ថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នៅថ្ងៃចុងក្រោយ នៅស្រុកកោះធំ ខេត្តកណ្ដាល លោក ស៊ុន ចាន់ថុល បានលើកឡើងថាដើម្បីធានាដល់បរិយាកាសដំណើរការឃោសនាបោះឆ្នោតស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការប្រព្រឹត្តិទៅដោយរលូននិងប្រកបដោយសុខ សុវត្តិភាពចាំបាច់អ្នកគាំទ្រត្រូវប្រកាន់ខ្ជាប់និងប្រតិបត្តិឱ្យត្រឹមត្រូវតាមច្បាប់បោះឆ្នោត។

លោកថ្លែងបែបនេះនៅចំពោះមុខអ្នកគាំទ្រជាង ៧ពាន់នាក់នៅស្រុកកោះធំ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២នេះ។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក