កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរំលឹកដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតអនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អ

កណ្តាល៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបានក្រើនរំលឹកដល់សមាជិក សមាជិកា បេក្ខភាពឈរឈ្មោះបោះឆ្នោតត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋនៅឃុំឈើខ្មៅ និងឃុំសំពៅពូន ខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការផ្តល់សេវាសាធារណ:។

ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំឈើខ្មៅ និងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញដល់មន្ត្រីគណបក្សដែលជាប់ឆ្នោតត្រូវផ្តល់សេវាសាធារណ:ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេវាចាំបាច់ផ្សេងៗធ្វើឱ្យបានលឿនមានប្រសិទ្ធភាព និងមានតម្លាភាព ព្រមទាំងការអភិវឌ្ឍក្នុងឃុំឱ្យកាន់តែរីកចម្រើនជូនដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្ដើមពីម៉ោង៧និង០០នាទីព្រឹក រហូតដល់ម៉ោង ៣រសៀល ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបទេវតាបាច់ផ្កាជាសម្គាល់ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

ពលរដ្ឋនៅឃុំសំពៅពូន លោក ឈិត ទ្រី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានជួយកសាងសម្មិទ្ធិផលជាច្រើនដល់ប្រជាពលរដ្ឋ។


លោក ឈិត ទ្រី៖ «តាំងពីសម័យប៉ុលពតដល់ឥឡូវគណបក្សប្រជាជនខិតខំ ខ្លាំងក្លាជួយដល់ប្រជាជន ហើយយើងខ្ញុំមើលឃើញផ្ទាល់ភ្នែក រស់នៅប្រជាជនយើងខ្ញុំអាចដឹងទាំងអស់ ប្រជាជននៅក្នុងឃុំសំពៅពូននេះ ឃើញថា ស្រលាញ់បក្សប្រជាជនព្រោះបក្សខំជួយកសាង គ្រប់សម្មិទ្ធិផលទាំងអស់ និងជួយដល់ប្រជាពលរដ្ឋដែលលំបាក»។

ពលរដ្ឋនៅឃុំសំពៅពូន អ្នកស្រី តក់ ស្រ៊ួ ថាគាត់ពេញចិត្តគណបក្សប្រជាជនដោយមើលលើកិច្ចការដែលបានសម្រេចបាន ហើយក៏អំពាវនាវឱ្យពលរដ្ឋផ្សេងទៀតបោះឆ្នោតឱ្យបក្ស។


អ្នកស្រីថា៖ «សូមអំពាវនាវដល់បងប្អូនទាំងអស់ដែលស្រលាញ់គណបក្សប្រជាជនជួយទៅបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា»។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក