ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្នំពេញមានគម្រោងវិនិយោគថ្មីៗជាង១ពាន់គម្រោងគិតត្រឹមដើមឆ្នាំ២០២២

ភ្នំពេញ៖ រាជធានីភ្នំពញមានគម្រោងវិនិយោគថ្មីៗទៅលើវិស័យសំណង់ដែលមានជាង១ពាន់គម្រោង ដែលមានទំហំទឹកប្រាក់ជាង២ពាន់ដុល្លារគិតត្រឹមដើមឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងពិធីបើកការដ្ឋានសំណង់លំនៅដា្ឋនមួយកន្លែងនៅតំបន់បឹងតាមោកនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

លោក ឃួង ស្រេង បានឲ្យដឹងថាគិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣អគារ ក្នុងនោះអគារកម្ពស់ចាប់ពី២០ជាន់ឡើងទៅមានចំនួន២២៥អគារ។

លោកបន្តថា ក្នុងឆ្នាំ២០២១ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជនចំនួន ១ ០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លាអាមេរិក។

លោកបន្តទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញនៅឆ្នាំខាងមុខស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេសដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេសអគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួមនិងខុនដូទំនើបៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក