បន្ទាយមានជ័យ៖ ជនជាតិថៃ វ័យ១៩ឆ្នាំម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១១ របស់ក្រុមហ៊ុនកាស៊ីណូក្រោន ដោយមិនដឹងមូលហេតុបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង៤និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
កម្លាំងសមត្ថកិច្ចជំនាញនគរបាលដែលបានចុះទៅដល់កន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មេសា សយសែង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ មុខរបរជំនួយការទីផ្សាររបស់ក្រុមហ៊ុនក្រោន។
សមត្ថកិច្ចបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ឃើញថាជនរងគ្រោះបានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១១ ពិតប្រាកដមែនពុំមានជាប់ពាក់ព័ន្ធករណីឃាតកម្មនោះទេ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានយកទៅតម្កល់ទុកនៅវត្តបាលិលេយ្យ ដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅប្រទេសថៃ៕