កំពង់ស្ពឺ៖ ក្រុមហ៊ុនកសិកម្ម អេច អិល អេច លីមីតធីត និង ក្រុមហ៊ុន ហុង ឡៃហួត លីមីតធីត បានបើកសម្ពោធគម្រោងសម្រាប់មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) ដែលតំបន់កសិកម្មនេះមានផ្ទៃដីប្រមាណ ១ម៉ឺនហិចតាមានទីតាំងនៅក្នុង ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពិធីសម្ពោធនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមដោយវិនិយោគិនជាច្រើន ក៏ដូចជាអ្នកជំនួញ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការស្វែងយល់ពីអ្វីដែលមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) អាចផ្តល់ជូនដើម្បីរួមបញ្ចូល និងពង្រីកអាជីវក្មមរបស់ពួកគេ។
លោក Marcus Poh ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីតមានប្រសាសន៍ថា៖ «កម្មវិធីបើកសម្ពោធនេះត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម Koh Zhongwei អនុប្រធានបេសកកម្ម និងទីប្រឹក្សារបស់សិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិង អគ្គនាយករង និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន ហុង ឡៃហួតគ្រុប Dato Dr Johnny Ong» ។
លោកបានបន្ថែមថា៖ «អ្នករាល់គ្នាត្រូវបានអញ្ជើញមកចូលរួមជាសក្ខីភាពនៃការចាប់ផ្តើមការវិវត្តន៏នេះទីក្រុងអេកូកសិកម្មនេះ»។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន Hong Lai Huat Group Limited និងសហព័ន្ធផលិតកម្មសិង្ហបុរី ដើម្បីបង្កើន និងលើកកម្ពស់វិស័យកសិកម្ម និងឱកាសវិនិយោគធុរកិច្ចដល់ធុរកិច្ចក្នុងប្រទេសសិង្ហបុរី សម្រាប់មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) ក៏ត្រូវបានចូលរួមជាសាក្សីនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីធានាបាននូវការរួមបញ្ចូលអាជីវកម្មមួយចំនួនដែលចាប់អារម្មណ៍ពីសំណាក់ធុរកិច្ចនៅក្នុងប្រទេសសិង្ហបុរីដើម្បីរៀបចំអោយមាននៅក្នុងមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH)។
មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី(CSAH) បានដាក់បញ្ចូលនៅក្នុងបញ្ចីនៃគម្រោងអភិវឌ្ឍន៍ដ៏ល្បីល្បាញក្រោយគេបង្អស់របស់ក្រុមហ៊ុន Hong Lai Huat Group Limited នៅរាជាណាចក្រកម្ពុជា។ នេះគឺជាគម្រោងអភិវឌ្ឍន៍ធំទី ៣ ក្នុងស្រុក របស់ក្រុមហ៊ុនផងដែរ។
គម្រោងនេះត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម Swan & Maclaren របស់ប្រទេសសិង្ហបុរី មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សឹង្ហបុរី (CSAH) ដែលបានរកឃើញឱកាសដ៏ល្អសម្រាប់ជំនួញមួយចំនួនដែលបានរៀបចំអោយមាននៅក្នុងមជ្ឈមណ្ឌលកសិកម្មនេះដែលធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែមានការលូតលាស់ និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និង ការមកដល់នៃមជ្ឍមណ្ឌលចំនីអាហារនៅកម្ពុជា ដែលមានគោលដៅក្នុងការនាំមកនូវមធ្យោបាយ «ការដើរទិញឥវ៉ាន់នៅនឹងមួយកន្លែង» និងគ្រឿងបរិក្ខារផ្សេងទៀតទៅដល់ដៃគូអាជីវកម្មនាៗនៅកម្ពុជា និងប្រទេសនៅជុំវិញ។
មជ្ឍមណ្ឌលនឹងគ្របដណ្តប់តំបន់ផ្សេងៗដែលនឹងបម្រើដល់វិស័យកសិកម្មគ្រប់ប្រភេទ និង អាជីវកម្ម ហើយនឹងអភិវឌ្ឍន៍នៅក្នុង ៣ ដំណាក់កាល។
ផ្នែកដ៏ល្អនៃមជ្ឍមណ្ឌលនឹងត្រូវបានបម្រុងទុកសម្រាប់តំបន់ចំហរ តំបន់បៃតង អាងស្តុកទឹក និង ផ្លូវសម្រាប់មធ្យោបាយដឹកជញ្ជូន ដោយផ្លាស់ប្តូរឱ្យទៅជាទីក្រុងអេកូកសិកម្មដែលឈានមុខគេនៅកម្ពុជា។
មជ្ឍមណ្ឌលនេះមានទីតាំងស្ថិតនៅជិតផ្លូវជាតិលេខ ៣ លេខ៤ លេខ៤១ លេខ៤៤ និងលេខ៥១ ផ្តល់នូវមធ្យោបាយងាយស្រួលក្នុងការធ្វើដំណើរសម្រាប់អាជីវកម្មដែលមានតម្រូវការដឹកជញ្ជូនតូចធំ និងផ្តល់ភាពងាយស្រួលសម្រាប់អាជីវកម្មនៅទីក្រុងជុំវិញទៅមជ្ឍមណ្ឌលក្នុងគោលបំណងធ្វើជំនួញ ជួញដូរគ្រប់ប្រភេទ៕

