ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានឆ្នាំ២០២២ គាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានស្វែងរកការឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនាថ្ងៃស្អែក

ព្រះសីហនុ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានពិចារណាក្នុងការជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញដោយបានជំរុញដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលនឹងធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ធ្វើយ៉ាងណាស្វែងរកការឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ។

ថ្លែងក្នុងពិធីបើកវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅទីក្រុងព្រះសីហនុ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមគាំទ្រការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរណ៍អន្តរជាតិឡើងវិញ។ ក្នុងន័យនេះក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ខ្ញុំសូមគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សានិងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃស្អែកចេញពីទីក្រុងព្រះសីហនុ»។

ជាមួយគ្នានេះសម្ដេចបានផ្ដល់អនុសាសន៍ថាដើម្បីឱ្យអាស៊ានអាចបើកទេសចរណ៍អន្តរជាតិឡើងវិញបានចាំបាច់ត្រូវមានភាពជឿជាក់លើគោលដៅទេសចរណ៍សុវត្ថិភាព ដោយឈរលើគោលដៅចាក់វ៉ាក់សាំងជាសូចនាករគោល។

សម្ដេចតេជោ បានប្រកាសគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង និងការដាក់ចេញនូវយុទ្ធនាការអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ និងសុវត្ថិភាព។

សម្ដេចបានអំពាវនាវដល់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នទេសចរណ៍អាស៊ានធ្វើការសិក្សានិងរៀបចំនូវប្រព័ន្ធរួមមួយនូវការបញ្ជាក់ការទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូសក្នុងតំបន់អាស៊ាន និងស្នើឱ្យពិចារណាក្នុងការសម្រួលក្ខខន្តក្នុងការធ្វើដំណើរជាបណ្ដើរៗឡើងវិញដោយឈរលើគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់។

ជាគោលដៅទៅមុខដែលសម្ដេចតេជោ បានពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានរួចគឺការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយនឹងការបើកច្រករបៀងអាស៊ានឡើងវិញដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន ទេសចរណ៍ និងពាណិជ្ជកម្មក្នុងតំបន់៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក