ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អារ៉ាប់រួមប្រកាសអនុម័តវ៉ាក់សាំងមួយប្រភេទទៀត សំរាប់ចាក់លើកុមារអាយុ៥ឆ្នាំ ដល់១១ឆ្នាំ

អន្តរជាតិ៖ រាជាណាចក្រអារ៉ាប់រួម ឬ The United Arab Emirates នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកានេះ បានអនុម័តក្នុងលក្ខខណ្ឌបន្ទាន់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ​ប្រភេទ Pfizer-BioNtech ចំពោះកុមារដែលមានអាយុចាប់ពី៥ឆ្នាំ រហូតដល់១១ឆ្នាំ។ ការប្រកាសនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាល និងចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសអារ៉ាប់រួម។

គួរឱ្យដឹងថា មុនពេលមានសេចក្តីសម្រេចនេះ វ៉ាក់សាំងដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់លើក្មេងដែលមានអាយុតិចខ្លាំងមានតែ Sinopharm មួយគត់ ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់លើក្មេងដែលមានអាយុចាប់ពី៣ឆ្នាំ ដល់១៧ឆ្នាំ ខណៈ Pfizer អនុញ្ញាតឱ្យចាក់លើកុមារដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។

សេចក្តីថ្លែងការណ៍ចំពោះការសំរេចអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងមួយប្រភេទទៀតលើកុមារនេះ ត្រូវបានអាជ្ញាធរសុខាភិបាលបញ្ជាក់ថា ដោយផ្អែកតាមលទ្ធផលធ្វើតេស្តបញ្ជាក់ថាវ៉ាក់សាំងនេះមានសុវត្ថិភាព និងមានប្រសិទ្ធិភាពខ្ពស់សំរាប់ជំរុញប្រព័ន្ធភាពស៊ាំទៅលើក្មេងដែលស្ថិតក្នុងវ័យ៥ ដល់១១ឆ្នាំនេះតែម្តង។

ក្រៅពីការប្រកាសអនុម័តវ៉ាក់សាំង Pfizer សំរាប់ចាក់លើកុមារ ក្រសួងសុខាភិបាលនៃប្រទេសអារ៉ាប់រួមក៏បានប្រកាសពីការចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋដែលចាក់វ៉ាក់សាំង Pfizer និង SputnikV ជាដូសមូលដ្ឋាននាពេលកន្លងមកផងដែរ។ គួរបញ្ជាក់ថា កន្លងមកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវផ្តល់ជូនចំពោះតែអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ Sinopharm ជាដូសមូលដ្ឋានប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក