ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ជំនួបសម្តែងការគួរសមរវាងគណៈប្រតិភូកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោក ទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក

ទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីជំនួបទ្វេភាគីជាមួយ លោករដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកនៃប្រទេសម៉ារ៉ុក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបន្តជួបប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត Etienne Krug ប្រធាននាយកដ្ឋានសុខភាពសង្គម នៃអង្គការសុខភាពពិភពលោក ។

នៅក្នុងជំនួបកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីប្រធានគណៈប្រតិភូកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោក បានពិភាក្សាការងារលើ ១) ការរៀបចំសួនសុវត្ថិភាពចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

និង ២) ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សាធារណជន និងការពង្រឹងការរៀបចំតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន (Safe school Zones)។

តាមរយៈកិច្ចពិភាក្សានេះ ភាគីកម្ពុជាបានស្នើឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រដល់កម្ពុជាលើសកម្មភាពមួយចំនួនដើម្បីសម្រេចបានតាមផែនការជាតិរបស់កម្ពុជា លើការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៏ឱ្យបាន៥០% ត្រឹមឆ្នាំ២០៣០ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅគ្រប់វិស័យពាក់ព័ន្ធក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកដែលបានអញ្ជើញ រៀបចំ និងគាំទ្រដល់គណៈប្រតិភូកម្ពុជា ក្នុងការចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក