ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីសាធារណការណែនាំឱ្យក្រុមការងារប្រតិកម្មរហ័សក្រសួងឆ្លើយតបបំភ្លឺភ្លាមៗ ជាមួយសាធារណជនតាមការចាំបាច់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ណែនាំឱ្យត្រូវឆ្លើយតបបំភ្លឺភ្លាមៗ និងប្រតិកម្មរហ័សចំពោះសំណួរ មតិយោបល់ ឬព័ត៌មាន មិនពិតនានា ដោយសហការជាមួយអ្នកនាំពាក្យក្រសួង អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ តាមការចាំបាច់។

បានដាក់ចេញនូវគោលការណ៍ ១០ចំណុច ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព នៃការផ្សព្វផ្សាយក្នុងបណ្តាញសង្គមផ្លូវការ របស់អង្គភាពក្រោមឱវាទក្រសួង។

លោក ប៉េង ពោធិ៍នា ណែនាំដូចនេះក្នុងឱកាសចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី យន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ដើម្បីឱ្យយន្តការយន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញនេះ អាចអនុវត្តទៅប្រកបដោយភាពរលូន មានប្រសិទ្ធភាព និងនិរន្តរភាព លោក ប៉េង ពោធិ៍នា បានដាក់ចេញនូវគោលការណ៍ និងស្នើឱ្យគ្រប់អង្គភាពពាក់ព័ន្ធអនុវត្តតាម ដោយត្រូវបង្កើតបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់អង្គភាពនីមួយៗ (ករណីមិនទាន់ មាន) ជាពិសេស Facebook និង TikTok ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត តាមលទ្ធភាពដែលអង្គភាពអាចគ្រប់គ្រងបាន និងត្រូវធានារាល់ការចែករំលែក ផ្សព្វផ្សាយ និងឆ្លើយតបមតិយោបល់របស់ប្រជាពលរដ្ឋលើបណ្តាញសង្គមផ្លូវការត្រូវបានអនុវត្តជាប្រចាំ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនោះ លោកក៏ណែនាំឱ្យគ្រប់អង្គភាពក្រោមឱវាទ ក្រុមការងារប្រតិកម្មរហ័ស និងអគ្គនាយដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ត្រូវសហការគ្នាយកចិត្តទុកដាក់ឆ្លើយតបលើមតិ យោបល់របស់ប្រជាពលរដ្ឋ ឬសកម្មភាពពាក់ព័ន្ធ ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួន។

រដ្ឋមន្រ្តីសាធារណការក៏បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃអង្គភាពក្រោមឱវាទក្រសួង ត្រូវធ្វើ ការតាមដាន និងចែករំលែក (Share) ព័ត៌មានដែលបានចុះផ្សាយលើប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួង និងអង្គភាពរបស់ខ្លួន ឱ្យបានទូលំទូលាយ។

ជាមួយគ្នានេះក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីមាន មូលដ្ឋានធ្វើការសំយោគខ្លឹមសារយកទៅផ្សព្វផ្សាយ និងឆ្លើយតបជាសាធារណៈ ដោយ ចម្លងជូនជាប្រចាំនូវរាល់របាយការណ៍វឌ្ឍនភាពការងារផ្តល់សេវាសាធារណៈ និងវឌ្ឍនភាពការងារគម្រោង ព្រមទាំងឯកសារបទដ្ឋានគតិយុត្ត និងបញ្ជូនតាមគ្រប់រូបភាពនូវរាល់ព័ត៌មានទាន់ហេតុការណ៍ និងព្រឹត្តិការណ៍សំខាន់ៗ ដូចជា គ្រោះមហន្តរាយ ការខូចខាតផ្លូវថ្នល់ ស្ពាន ការផ្អាកចរាចរណ៍ ជាដើម ផ្តល់ព័ត៌មាន និងរបាយការណ៍តាមការចាំបាច់។

គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមផ្លូវការ របស់ក្រសួង ដែលមាតិការជាវីដេអូ មាន ១៧៧ មាតិកា និងការផ្សាយជាអត្ថបទរូបភាព ១ ៤៦៧មាតិកា ឬអាចនិយាយបានថាក្នុងមួយថ្ងៃមានការចុះផ្សាយជាមធ្យមប្រមាណ ៤ មាតិកា។

ការតាមដាន ប្រមូល និងឆ្លើយតបមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៣ សរុបមានចំនួន ៥៦ ៨១៨ ករណី រួមមាន៖ (១)ការឆ្លើយតប និងដោះស្រាយមតិយោបល់ក្នុងហ្វេសប៊ុកក្រសួងមានចំនួន ៣៣ ០០០ ករណី និង (២)សម្របសម្រួល ប្រឹក្សាយោបល់ ផ្តល់ព័ត៌មានតាមទូរសព្ទ HOTLINE 1275 និងជួបផ្ទាល់ នៅមណ្ឌល សេវាសាធារណៈ មានចំនួន ២៣ ០០០ ករណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក