ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីតាំងដែលបានតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ពីភ្នំពេញមកខេត្តកំពតមាន ៣គោលដៅ

កំពត៖ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ បានបញ្ជាក់ថា ទីតាំងដែលបានតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ពីភ្នំពេញមកខេត្តកំពតមាន ៣គោលដៅ ។

តាមរយៈសារអមជាមួយរូបភាពស្លាកកំណត់ល្បឿនរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បង្ហាញឱ្យដឹងថា គោលដៅទី១ គឺនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៨-៩៩ ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។

គោលដៅទី២ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១១៦-១១៧ ក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ រីឯគោលដៅទី៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២-១៣៣ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ស្នងការនគរបាលខេត្តកំពត គូសបញ្ជាក់ថា នៅពេលអនុវត្តគឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេ សមត្ថកិច្ចនឹងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត សូមបងប្អូនទាំងអស់ជ្រាបជាពត៏មាន។

ជាមួយគ្នានេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ បានបញ្ជាក់ទៀតថាបន្ទាប់ពីតម្លើងស្លាកកំណត់ល្បឿនរួចរាល់ ប្រសិនពលរដ្ឋឃើញមានមន្រ្ដីនគរបាលរូបណាបាញ់ល្បឿនខុសគោលដៅដែលបានកំណត់នេះ ត្រូវថតឱ្យបានផ្ញើរមកស្នងការ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។

លោកថា៖ «នៅពេលចុះបាញ់ល្បឿនប្រសិនបើមន្ត្រីចរាចរណ៏របស់ខ្ញុំណាម្នាក់លបលួចបាញ់ល្បឿនពីក្នុងឡាន ពីក្នុងកម្ពតព្រៃខុសពីគោលការណ៍ណែនាំរបស់ខ្ញុំ សូមថតអោយបានខ្ញុំនិងអនុវត្តវិន័យកងកំលាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក