ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: មន្ត្រីនគរបាល៤រូបទៀតហើយដែលត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានសម្រេចបណ្តេញមន្ត្រីនគរបាលចំនួន៤រូបទៀតចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសចុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

មន្ត្រីនគរបាលទាំង៤រូបដែលត្រូវបណ្តេញចេញពីក្របខណ្ឌ សុទ្ធតែជាអនុប្រធានលេខាធិការដ្ឋានទាំងអស់ រួមមាន លោក ទូច យុទ្ធា លោក តាំង គង់ លោក ជូ ផល្លីឌីន និងលោក ខៃ វណ្ណៈ។

ក្នុងសេចក្តីប្រកាសបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលចាប់ពីខែមេសា ឆ្នាំ២០២៤នេះតទៅ។

គូសបញ្ជាក់ថា មន្ត្រីនគរបាលជាច្រើននាក់ហើយដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌជាបន្តបន្ទាប់ ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ជាមួយគ្នានេះមន្ត្រីនៅក្រោមឱវាទរបស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀតក៏ត្រូវបានក្រសួងដកតំណែងផងដែរដោយសារជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក