លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BREAKING NEWS៖ នាយករដ្ឋមន្ត្រីបញ្ជាឲ្យឃាត់ខ្លួនជនល្មើសចរាចរណ៍ដែលបុកមនុស្សស្លាប់នៅហ្នឹងកន្លែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរចាប់ឃាត់ខ្លួនជនដែលល្មើសចរាចរណ៍បុកមនុស្សបណ្តាលឱ្យស្លាប់នៅនឹងកន្លែងដោយមិនចាំបាច់សុំគោលការណ៍ពីស្នងការនគរបាលឡើយ។

សម្តេចបានចេញបទបញ្ជានេះក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី សង្កត់ធ្ងន់ដូច្នេះថា៖ «ខ្ញុំសូមចេញបទបញ្ជា ប្រសិនមានបទល្មើសជាក់ស្តែង បើកឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ គឺចាប់តែម្តងទៅ ឃាត់ខ្លួនទៅ បើគាត់តវ៉ា វាយខ្នោះតែម្តងទៅ ហើយកូនប៉ូលីសធ្វើចុះ មិនបាច់ទៅសុំស្នងការអីទេ ទៅចាប់ចុះ»។

សម្តេចធិបតីបានប្រាប់ឱ្យ សមត្ថកិច្ចអនុវត្តតាមច្បាប់ ប្រសិនឃើញករណីជាក់ស្តែងកើតឡើងនៅនឹងកន្លែង ហើយសម្តេចអះអាងថា ខ្នងរបស់សមត្ថកិច្ចគឺនាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចធិបតីថ្លែងដូច្នេះ៖ «ប្រសិនជាធ្វើទៅមានបញ្ហា ទៅដល់កន្លែងគេដកបញ្ឈរជើង ប្រាប់ខ្ញុំ (សម្តេចធិបតី ហ៊ុន ម៉ាណែត) ខ្ញុំដំឡើងស័ក្តឱ្យ មេដែលចាត់ចែង ដាក់វិន័យបងប្អូនដែលធ្វើខុសគ្មានមូលហេតុ ខ្ញុំនឹងចាត់វិធានការ គ្នាខំធ្វើត្រូវ ត្រូវលើកទឹកចិត្ត»៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក