ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីសាធារណការ និងប្រតិភូសហភាពអឺរ៉ុប ជួបពិភាក្សាផ្តោតលើការងារ ៣ចំណុចពាក់ព័ន្ធនឹងវិស័យមួយចំនួនក្រោមដែនសមត្ថកិច្ចរបស់ក្រសួង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ផ្តោតលើការងារពាក់ព័ន្ធនឹងវិស័យមួយចំនួន ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងសាធារណការ។

លោក ប៉េង ពោធិ៍នា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (European Union – EU) ដឹកនាំដោយ លោក Igor Driesmans (អ៊ីហ្គ័រ ឌ្រីសមែន្ស) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ជំនួបនារសៀលនោះ បានពិភាក្សាផ្តោតលើការងារពាក់ព័ន្ធនឹងវិស័យមួយចំនួន ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង រួមមាន ការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអនាម័យនៅតាមបណ្តាខេត្តគោលដៅ។ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ព្រមទាំង ការងារទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអត្រាស្លាប់ប្រចាំថ្ងៃ ដែលជារឿងមួយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនាពេលបច្ចុប្បន្ន ព្រមទាំងពិភាក្សាលើការងារផ្សេងៗមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីសាធារណការក៏បានលើកឡើង អំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីលើនេះ លោក ប៉េង ពោធិ៍នា ក៏បានលើកឡើងពីការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយរំពឹងថា ភាគីកម្ពុជានឹងទទួលបានកិច្ចសហប្រតិបត្តិការពីសហភាពអឺរ៉ុបនាពេលអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក