ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាច់បង្កកប្រមាណ៧៦តោន នៅរាជធានីភ្នំពេញ ត្រូវបានមន្រ្តីជំនាញដកហូត និងបន្តត្រួតពិនិត្យ

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បន្តត្រួតពិនិត្យអនុលោមភាពលើសាច់បង្កកប្រមាណ ៧៦តោន ក្នុងខណ្ឌឬស្សីកែវ នៅរាជធានីភ្នំពេញ។

មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងការចុះពិនិត្យនេះដែរ មន្រ្តីជំនាញបានសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ដោយបានរកឃើញ ផលិតផលសាច់គោ ក្របី និងគ្រឿងក្នុង បង្កក រួមមាន សាច់គោខូចគុណភាពប្រមាណ ១ ៥០០គីឡូក្រាម និងសាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ចំនួន ១២ ៦០០គីឡូក្រាម។

ផលិតផលខាងលើនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តនីតិវិធីកិបសៀល លើទូរបង្កកសាច់ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល១សប្តាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់ចំពោះមន្ត្រីជំនាញ។

ជាមួយគ្នានេះ មន្រ្តីជំនាញក៏បានចុះពិនិត្យទីតាំងទី២ ដោយមានកិច្ចសហការជាមួយអាជ្ញាធរដែនដី បានរកឃើញផលិតផល រួមមានសាច់គោ ក្របី និងគ្រឿងបំណែក ប្រមាណ ៦០ ៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌា ព្រមទាំងសាច់មាន់ បរិមាណ ១ ៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក។

ទន្ទឹមនឹងនោះ មន្រ្តីជំនាញបានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.។ យ៉ាងណាមិញ ដោយសារលក្ខណ្ឌរក្សាទុក នៅមានកម្រិត (-៣) (-៧) និង(-១១)អង្សារ និងការដឹកជញ្ជូនពុំសមស្របតាមលក្ខណៈបច្ចេកទេស មន្រ្តីយើងបានធ្វើការអប់រំណែនាំឱ្យកែតម្រូវ និងពិន័យអន្តរកាណ៍តាមបទប្បញ្ញត្តិជាធរមាន៕

គួរឱ្យដឹងដែរថា មន្រ្តីជំនាញ ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យបានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤ ៧១០គីឡូក្រាម នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក