សៀមរាប៖ អាជ្ញាធរជំនាញបានជួសជុល និងដាក់ឱ្យដំណើរការឡើងវិញនូវផ្លូវគោម៉ៃដែលជាច្រកចេញចូលទៅតំបន់អង្គរដែលបាក់ស្រុតដោយសារតែទឹកហូរច្រោះកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងប្រាប់ឱ្យ EAC ដឹងដូច្នេះថា៖ «ផ្លូវនោះគឺជួសជុលរួចរាល់តាំងពីថ្ងៃនោះ (ថ្ងៃបាក់ស្រុត) ភ្លាមៗ មិនហ៊ានទុកយូរទេ»។
បើតាមលោក ឡុង កុសល មកដល់ពេលនេះ អាជ្ញាធរបានដាក់ឱ្យប្រើប្រាស់ផ្លូវដែលរងការខូចខាតនោះវិញហើយក្រោយពីមានការយកចិត្តទុកដាក់ជួសជុលពីអាជ្ញាធរជំនាញ៕