ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសាធារណការជំរុញដល់ក្រុមហ៊ុនចិនបន្តដាក់ទុនវិនិយោគលើគម្រោងផ្សេងទៀតដែលនឹងត្រៀមអនុវត្ត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានជំរុញដល់ក្រុមហ៊ុនបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្ដាក់ទុនវិនិយោគលើគម្រោងជាអាទិភាពផ្សេងៗទៀត ដែលរដ្ឋាភិបាលកំពុងពិនិត្យ និងត្រៀមដាក់ចេញក្នុងពេលឆាប់ៗខាងមុខ។

ថ្លែងក្នុងពិធីអបអរសាទរខួបមួយឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា បានលើកឡើងថា ផ្លូវល្បឿនលឿនដែលជាការដាក់ទុនវិនិយោគរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិនដែលបានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានសេវាពីផ្លូវនេះ មិនតែប៉ុណ្ណោះផ្លូវនេះក៏ជាខ្សែផ្លូវតភ្ជាប់សេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាផងដែរ។ លោកបានចាត់ទុកគម្រោងផ្លូវល្បឿនលឿននេះជាគម្រូនៃហិរញ្ញប្បទានក្រោមទម្រង់កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ឬទម្រង់សាងសង់-ប្រតិបត្តិការ (BOT) ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាពបន្តអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

ជាមួយនឹងការពេញចិត្តនេះលោកបានលើកទឹកចិត្តដល់ក្រុមវិនិយោគរបស់ប្រទេសចិនបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្ដាក់ទុនវិនិយោគផ្អែកតាមគំរូនេះផងដែរ។

លោកថា៖ «ខ្ញុំបាទសូមធ្វើការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនដទៃទៀត ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្ដាក់ទុនវិនិយោគលើគម្រោងជាអទិភាពផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងពិនិត្យ និងពិភាគ្សាដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ»។

គួរឱ្យដឹងផងដែរថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ក្រោមទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) និងប្រើប្រាស់ថវិការវិនិយោគប្រមាណ ២ ០១៩លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក