ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនបន្ទាយមានជ័យ-ស្រះកែវ ជួបពិភាក្សាលើកិច្ចការងារតាមព្រំដែន ពិសេសអាជីវករលក់ដូរនៅផ្សាររោងក្លឿ នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

បន្ទាយមានជ័យ: ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាកិច្ចការងារតាមព្រំដែននៃប្រទេសទាំង២ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក នៅថ្ងៃទី១៣ ខែសីហា ពិសេសលើកិច្ចការងារចាក់វ៉ាក់សាំងជូនបងប្អូនអាជីវករខ្មែរ ដែលលក់ដូរនៅផ្សាររោងក្លឿ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ។

នៅក្នុងជំនួបពិភាក្សារវាងភាគីខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរផ្តោតលើចំណុចសំខាន់ទៅលើស្ថានភាពនៃការដាលនៃជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី Delta និងកិច្ចការងារនៅព្រំដែន ដោយភាគីខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវនិងសមត្ថកិច្ចពាក់ព័ន្ធសូមជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ស្នើសុំកុំអោយមានការបញ្ជូនបងប្អូនពលករមកជាច្រើនហើយមានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូនតាមវិធានសុខាភិបាល។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ ជាអាជីវករលក់ដូរក្នុងផ្សាររោក្លឿ ខេត្តស្រះកែវ ថ្នាក់ដឹកនាំនៃខេត្តជាប់ព្រំដែនទាំង២ បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររោងក្លឿ ប្រមាណ១០,០០០នាក់ ដោយពេលវេលាអាជ្ញាធរនិងមានការជូនដំណឹងបន្ថែម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក