ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ថឹង ថា ក្លាយជាបុគ្គលទី៨លាន ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបុគ្គលទី៨លាន ដែលទទួលការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ នៅកម្ពុជានៅថ្ងៃទី១០ ខែសីហា ២០២១នេះ គឺលោកស្រី ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។  ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់ ១០លានរៀលទៀត។

"ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី ៨លាន ដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់" នេះគឺជាការប្រកាស លើទំព័រហ្វេសបុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ផងដែលថា កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែកុម្ភៈ ២០២១ ដែលម្ជុលទី១ បានទៅលោក ហ៊ុន ម៉ាណែត, នៅថ្ងៃ១១ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ, មនុស្សទី២លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺ កញ្ញា ទិត ចិន្តា, មនុស្សទី៣លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោកស្រី ស៊ុ សំអឿន, មនុស្សទី៤លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោកសូ សយ, មនុស្សទី៥លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោក ណុប មាន, មនុស្សទី៦លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោកស្រី ផេង សឿន, មនុស្សទី៧លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺលោកយាយ ចាន់ ឃីម, មនុស្សទី៨លាន ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  គឺលោកស្រី ថឹង ថា ដែលបានទទួលបានរង្វាន់ ១០លានរៀល ពីសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានគូសបញ្ជាក់ដែរថា "ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាឲ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។"

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង ១៦លាននាក់ មានប្រជាជនដែលមានអាយុ ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន៨លាននាក់ស្មើនឹង៨០ភាគរយរួចទៅហើយនៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារនិងយុវវ័យដែលបាននិងកំពុងចាក់ព្រមទាំងប្រជាពលរដ្ឋដែលបាននិងកំពុងចាក់វ៉ាក់សាំងដូសទី៣។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុនបន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។

ក្នុងនោះសម្តេចក៏បានបញ្ជាក់ថា ដំណើរឆ្ពោះទៅរក ១០លាននាក់នៅមិនឆ្ងាយនោះទេដែលធ្វើឱ្យកម្ពុជាបានសម្រេចការងារវ៉ាក់សាំងជូនប្រជាពលរដ្ឋនេះមុនការកំណត់៧ខែ ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវដល់ប្រជាជនកម្ពុជាថា "សូមកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក