ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តគ្រោងស្នើសុំរាជរដ្ឋាភិបាលកែប្រែកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែខ្នាតអន្តរជាតិនាថ្ងៃអនាគត

ព្រះសីហនុ៖ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុដែលបានទុកចោលជាយូរមកហើយ ត្រូវបានកែប្រែឡើងវិញ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។

ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឱ្យដឹងថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនេះអាចអនុញ្ញាតឱ្យអូប័រទេសចរណ៍តូចធំចំនួន ២០គ្រឿងចតក្នុងពេលតែមួយ និងជាចំណតដ៏មានសុវត្ថិភាពសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ តាមរយៈកំពង់ផែទេសចរណ៍នេះក៏នឹងអាចជួយលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ។

បើតាមឧកញ៉ា ទៀ វិចិត្រ ការវិនិយោគលើកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនេះនឹងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេស នានាទូទាំងសកលលោក។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា កំពង់ផែទេសចរណ៍ដែលតភ្ជាប់ទៅតាមកោះនានាក្នុងខេត្តព្រះសីហនុនេះក៏នឹងអាចជួយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តលេងនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀតដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានស្នើសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។

ជាមួយគ្នានេះលោក គួច ចំរើន ក៏បានអះអាងថា នាពេលកន្លងមកខេត្តព្រះសីហនុមិនទាន់មានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនៅឡើយទេ ដោយលោកគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែនេះឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាទឹកដីក្រុងព្រះសីហនុនាពេលខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក