សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ | កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ | នាយករដ្ឋមន្ត្រីថាការអភិវឌ្ឍន៍ផែសមុទ្រនឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងបាន | ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World Knowledge Forum)នៅសាធារណរដ្ឋកូរ៉េ ។ |

កម្ពុជាសង្ឃឹមថាឆ្នាំនេះទទួលបានកម្ចីពីចិនដើម្បីជួសជុលផ្លូវជាតិលេខ៣ ប្រវែង២០គីឡូម៉ែត្រ

កំពត៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងចុះត្រួតពិនិត្យវឌ្ឍនភាពលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងសាធារណការសង្ឃឹមថាឆ្នាំនេះនឹងទទួលបានប្រាក់កម្ចីពីចិនដើម្បីយកមកជួសជុលផ្លូវជាតិលេខ៣ពីកំពតទៅវាលរេញប្រវែង ២០គីឡូម៉ែត្រដែលកំពុងតែខូចខាតខ្លាំង។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា៖ «បើបានថវិកា (កម្ចីពីចិន) យើងនឹងធ្វើផ្លូវ(ជាតិលេខ៣ពីកំពតទៅវាលរេញប្រវែង ២០គីឡូម៉ែត្រ) ឱ្យបានរឹងមាំ កុំឱ្យធ្វើថ្ងៃនេះ ខែថ្ងៃក្រោយខូច ដោយសារ ២០គីឡូនេះដីវាជ្រាយ បើយើងខួចដីជម្រៅ ១៨ម៉ែត្រ ដីធុំក្លិនស្អុយ ដុតចង់ឆេះ ធ្វើម៉េចក៏មិនជាប់ដែរ លុះត្រាយើងធ្វើសសរគ្រឹះ ដូចយើងធ្វើស្ពាន ៥គីឡូយើងវៃសសរគ្រឹះ យើងធ្វើស្ពានក្រោមដី ចាក់ដីពីលើទៅ។ យើងធ្វើ ៥គីឡូម៉ែត្រនៅវាលរេញ និង១៥គីឡូម៉ែត្រទៀតយើងចាក់បេតុងទើបជាប់ ២០គីឡូហ្នឹង»។

រដ្ឋមន្ត្រីក្រសួងសាធារណការ អះអាងថា ក្រសួងបានសិក្សាបច្ចេកទេសត្រឹមត្រូវក្នុងការជួសជុលផ្លូវជាតិលេខ៣ចម្ងាយ ២០គីឡូម៉ែត្រឱ្យបានជាប់រឹងមាំ ប៉ុន្តែក្រសួងនៅតែរង់ចំាកម្ចីពីចិនតែប៉ុណ្ណោះ កាលណាបានភ្លាមក្រសួងនឹងចាប់ផ្តើមជួសជុលផ្លូវនោះតែម្តង។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សុំការយោគយល់ពីប្រជាពលរដ្ឋអំពីការលំបាកក្នុងការធ្វើដំណើរតាមផ្លូវជាតិលេខ៣ប្រវែង ២០គីឡូម៉ែត្រ។ ចំពោះផ្លូវជាតិលេខ៣នេះ រដ្ឋមន្ត្រីក្រសួងសាធារណបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តែងតែជួសជុលផ្លូវនោះដោយមិនគិតថ្លៃដើម្បីជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋជាបណ្តោះអាសន្នសិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក