ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ធី សុវណ្ណថា ឡើងជាអភិបាលរងក្រុងអរិយក្សត្រ

កណ្តាល៖ លោកស្រី ធី សុវណ្ណថា ត្រូវបានក្រសួងមហាផ្ទៃតែងតាំងជាអភិបាលរងនៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នេះបើយោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខានៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង។

ក្រៅពីតែងតាំងលោកស្រី ធី សុវណ្ណថា ជាអភិបាលរងក្រុងអរិយក្សត្រ មន្ត្រីរាជការចំនួន ៤រូបទៀត ក៏ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រផងដែរ ក្នុងនោះមាន លោក ផុន គឹមឡុង លោក ស៊ឺង សុផាន់ណា លោក ជា ហ៊ោ និងលោក ចាន់ គឿយ។ ជាមួយគ្នានេះ ផ្ទេរលោក ផៃ ច័ន្ទសុភី ពីអភិបាលរងនៃគណៈអភិបាលស្រុកល្វាឯម ទៅជាអភិបាលរងក្រុងអរិយក្សត្រផងដែរ។

រដ្ឋាភិបាលកន្លងមកក៏បានតែងតាំងលោក ចាន់ តារា ពីអភិបាលរងស្រុកខ្សាច់កណ្តាល ជាអភិបាលក្រុងអរិយក្សត្រ។

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រេចបង្កើតក្រុងថ្មីគឺ «ក្រុងអរិយក្សត្រ» ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម ខេត្តកណ្តាល។

ឃុំចំនួន៦ នៃស្រុកខ្សាច់កណ្តាលដែលត្រូវកាត់ចេញទៅជាក្រុងអរិយក្សត្រគឺមាន ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ។ ចំណែកឃុំចំនួន៥នៃស្រុកល្វាឯមក៏ត្រូវកាត់ទៅឱ្យក្រុងអរិយក្សត្រផងដែរ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។

បើតាមអនុក្រឹត្យ ក្រុងអរិយក្សត្រ នឹងក្លាយជាក្រុងទី២ នៃខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក