ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្លាំងសមត្ថកិច្ចជាង ១០ម៉ឺននាក់ នឹងត្រៀមដាក់ការពារក្នុងដំណើរការរៀបចំបោះឆ្នោតខាងមុខ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ថ្លែងថាកម្លាំងសមត្ថកិច្ចប្រមាណជាង ១០ម៉ឺននាក់ នឹងត្រូវដាក់ឱ្យការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៧ ខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួមស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

សម្តេចក្រឡាហោមបានឱ្យដឹងថា ក្នុងការប្រើប្រាស់កម្លាំងសមត្ថកិច្ចតាមការចាំបាច់នេះមានរហូតទៅដល់ ១០ម៉ឺននាក់ ខណៈកម្លាំងប្រជាការពារ និង កម្លាំងត្រៀមបម្រុងប្រមាណ ២៣ ០០០នាក់ ក្នុងអំឡុងពេលដំណើរការរៀបចំការបោះឆ្នោតជ្រើសតាងតំណាងរាស្ដ្រ នីតិកាលទី៧ ខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាអគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន បាននឹងកំពុងរៀបចំ និងបណ្ដុះបណ្ដាលបំប៉នជំនាញដល់កងកម្លាំង ជាពិសេសកងម្លាំងប្រជាការពារចំពោះកិច្ចការរក្សាសណ្តាប់ធ្នាប់នេះ។

ជាមួយគ្នានេះ សម្ដេច ស ខេង បានរម្លឹកឱ្យរៀបចំក្រុមប្រមូលព័ត៌មាន និងក្រុមប្រតិកម្មរហ័ស ដើម្បីធ្វើការបំភ្លឺ បកស្រាយជូនសាធារណៈមតិជាតិ-អន្តរជាតិអំពីហេតុការណ៍ពិត និងវាយបក បន្សាបឥទ្ធិពលនូវរាល់ ការប្រឌិត បំប៉ោងព័ត៌មាន ឬបំភ្លៃសភាពការណ៍ លុបបំបាត់ការភាន់ច្រលំនានា ឲ្យបានទាន់ពេលវេលា។

គួរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោតនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក