ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវថ្មីមួយខ្សែក្នុងខណ្ឌឫស្សីកែវនឹងលេចរូបរាងឡើងនៅថ្ងៃខាងមុខ

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានប្រាប់ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងស្ថាបនាផ្លូវថ្មីមួយខ្សែចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងខណ្ឌឫស្សីកែវ។

លោកបន្តប្រាប់នៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា ផ្លូវថ្មីមួយខ្សែនេះត្រូវបានកំពុងសាងសង់ឡើងក្រោយពីអាជ្ញាធរបានដោះស្រាយផលប៉ះពាល់រួច។ លោកបញ្ជាក់ថានៅខែមេសាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមចាក់បេតុងនៅលើផ្លូវមួយខ្សែនោះ។

បើតាមលោក កើត ឆែ ផ្លូវថ្មីមួយខ្សែនោះរត់តាមគន្លងអតីតផ្លូវរថភ្លើងឫស្សីកែវ ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥។

លោកថ្លែងថា ផ្លូវថ្មីនោះនឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីតំបន់នានារួមមាននៅតាមផ្លូវជាតិលេខ៥ រហូតដល់រង្វង់មូលគួចកាណុងថែមទៀតផង។ លោកបានសរសេរដូច្នេះថា៖ «អរគុណសន្តិភាព នេះជាសមិទ្ធផល ក្រោមម្លប់សុខសន្តិភាពដែលជួយដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ»។

គួរឱ្យដឹងថា នៅក្នុងខណ្ឌឫស្សីកែវ បានទទួលសមិទ្ធផលថ្មី គឺស្ពានអាកាសឫស្សីកែវ ដែលស្ពាននេះបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក