ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនផ្តល់ជំនួយ ២០ម៉ឺនដុល្លារសម្រាប់សាងសង់ស្ពាន និងពង្រឹងខ្សែសង្វាក់តម្លៃសត្វបក្សី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុប ២០៩ ១៩៧ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន២ ក្រោមគ្រោងការជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់ការសាងសង់ស្ពាន និងការពង្រឹងខ្សែចង្វាក់តម្លៃមាន់ស្រែខ្មែរ។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ បានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លើកិច្ចសន្យាផ្ដល់ជំនួយនេះ។

ជំនួយរបស់រដ្ឋាភិបាលជប៉ុន កម្ពុជានឹងយកទៅអនុវត្តលើគម្រោង២ រួមមានគម្រោងសាងសង់ស្ពានបេតេង់ថ្មីមួយជំនួសឱ្យស្ពានឈើដែលពុកផុយក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងទំហំថវិកាចំនួន ១០០ ៣៩៤ដុល្លារ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំជាសា្ថប័នទទួលជំនួយ។

រដ្ឋាភិបាលជប៉ុន រំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានជាង ១៣ ០០០នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត ពេញមួយឆ្នាំ ព្រមទាំងមានគោលបំណងរួមចំណែកក្នុងការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជននិងបង្កើនប្រាក់ចំណូលកសិកម្មតាមគ្រួសារ។

ដោយឡែក គម្រោងទី២ គឺពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ ក្នុងខេត្តចំនួនពីរនៅកម្ពុជា ដែលមានទំហំថវិកាចំនួន ១០៨ ៨០៣ដុល្លារ សម្រាប់ដំឡើងបរិក្ខារចិញ្ចឹមមាន់ និងជួសជុលសម្រាប់កសិករចិញ្ចឹមមាន់ចំនួន ១៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។

ជាលទ្ធផល សមាជិកសហគមន៍កសិកម្មសរុបចំនួន ៥៦នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និង ២២៧នាក់ នៅក្នុងខេត្តសៀមរាប នឹងទទួលបានចំណេះដឹងអំពីបច្ចេកទេសចិញ្ចឹមមាន់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការអនុវត្តអនាម័យ ព្រមទាំងជំនាញគ្រប់គ្រងផងដែរ។ តាមរយៈការពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ ជប៉ុនរំពឹងថាប្រាក់ចំណូលរបស់កសិករនឹងកើនឡើង។

ជំនួយឥតសំណងគូសាណូណរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

គួរឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៧០៥គម្រោង នៅទូទាំងប្រទេសកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក