ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្នើឱ្យកូរ៉េសិក្សាពីគម្រោងផ្លូវថ្នល់ដែលតភ្ជាប់ពីសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយ្សក្សត្រ)

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នាឱកាសជួបពិភាក្សាការងារជាមួយ អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ លោកស្រី KIM Kyung Hee នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកបានស្នើឱ្យកូរ៉េសិក្សាគម្រោងគមនាគមន៍នានាដែលតភ្ជាប់ជាមួយគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េនៅប៉ែកខាងកើតភ្នំពេញ ដើម្បីសម្រាប់ទុកជាប្រវត្តិសាស្ត្រ (Landmark) នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

នាជំនួបនោះ ភាគីទាំងពីរបានសន្យាថានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានាតាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអរគុណដល់ប្រទេសកូរ៉េដែលសម្រេចផ្តល់នូវការសន្យាស្តីពីការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចព្រមព្រៀង ក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិកដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

ជាមួយនឹងការផ្តល់កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០លានដុល្លារអាមេរិក ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ភាគីមិត្ត និងជាការរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសឈរនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលជាដៃគូកិច្ចសហ ប្រតិបត្តិការជាមួយ EDCF ដោយគិតចាប់ពីឆ្នាំ ២០០១ មកដល់ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េបានសន្យាផ្តល់ ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជា ១ ៨០០លានដុល្លារអាមេរិក។

លោកថ្លែងថា៖ «ផ្តើមចេញពីការសន្យានេះ, កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង EDCF ចំនួន៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុបប្រមាណ ១ ៦០០លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់ គម្រោងអភិវឌ្ឍន៍ចំនួន២៨ និង ១កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ផ្នែកតាមវិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន) អប់រំ សុខាភិបាល ថាមពល ធារាសាស្ត្រ ទឹកស្អាត និងប្រព័ន្ធចម្លោះទឹកកខ្វក់ ជាដើម»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក