រោងកាហ្វេនៅលើភ្នំ១៥០០ ត្រូវបានកម្លាំងទឹកហូរគួចយកទៅដោយសារជំនន់ទឹកភ្លៀង | អគ្គនាយកដ្ឋានពន្ធដារ លើកលែងទណ្ឌកម្មរដ្ឋបាលចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ | មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយធ្វើពិធីប្រគល់-ទទួលដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ | សម្តេចធិបតី៖ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ | រាធីកា ក្រុមហ៊ុនឯកទេសថតផ្សាយផ្ទាល់ ថតរូប និងក្រុមតន្ត្រីជំនាញក្នុងថ្ងៃមង្គលរបស់លោកអ្នក | សូម Call 017 838 889 សម្រាប់ព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃពិសេស |

ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សាងសង់បាន ៦២ភាគរយ ហើយនឹងរួចរាល់នៅចុងឆ្នាំនេះ

ភ្នំពេញ៖ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦២ភាគរយ ហើយនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពានខ្សែកាបនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្ស។

ស្ពានបេតុងខ្សែកាបនេះ ឆ្លងកាត់ទន្លេបាសាក់តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ និងគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១ ៦០៦ ៣៥៣ ដុល្លាអាមេរិក។

គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានខ្សែកាបនេះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ហើយសម្តេចបានលើកឡើងថា នៅពេលសាងសង់រួច ស្ពាននេះនឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក