ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សភាវៀតណាមជ្រើសតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មី

វៀតណាម៖ សភាជាតិវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតជ្រើសតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម បន្ទាប់ពីមានការរុះរើថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ក្នុងអំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ។

នៅក្នុងសម័យប្រជុំវិសាមញ្ញ សមាជិកសភាវៀតណាមបានបញ្ជាក់ថា លោក Vo Van Thuong ដែលបច្ចុប្បន្នមានវ័យ ៥២ឆ្នាំជាថ្នាក់ដឹកនាំកំពូលថ្មីរបស់វៀតណាម ក្រោយការជ្រើសតាំងដោយបក្សកុម្មុយនីសវៀតណាមកាលពីថ្ងៃពុធ ក្នុងតំណែងជាថ្នាក់ដឹកនាំកំពូលម្នាក់ ក្នុងចំណោមថ្នាក់ដឹកនាំកំពូលទាំងបួនរបស់ប្រទេស។ 

ការបោះឆ្នោតជ្រើសតាំងលោក Thoung ធ្វើឡើងក្រោយការលាលែងពីតំណែងរបស់លោកអតីតប្រធានាធិបតី Nguyen Xuan Phuc ដែលរងការស្តីបន្ទោសពីបក្សកុម្មុយនីសអំពីការបំពាន និងអំពើមិនសមរម្យរបស់លោកម​​កលើសមាជិកនៃគណបក្សធំនេះ រួមជាមួយការផ្ទុះឡើងនៃអំពើពុករលួយដ៏ចាក់ស្រែះក្នុងជួរបក្ស និងរដ្ឋាភិបាល។ 

ក្នុងការថ្លែងលើកដំបូង ក្នុងនាមជាប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានលើកឡើងថា លោកនឹងបន្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងប្រទេស។ អតីតប្រធានសហភាពយុវជនវៀតណាមរូបនេះថ្លែងថា៖ "ខ្ញុំ​នឹង​ស្មោះ​ត្រង់​ចំពោះ​ជាតិ​មាតុភូមិ ប្រជាជន និង​រដ្ឋធម្មនុញ្ញ ខិតខំ​បំពេញ​ភារកិច្ច​ដែល​បក្ស រដ្ឋ និង​ប្រជាជន​ប្រគល់​ជូន។" 

ផ្អែកតាមលទ្ធផលតាមអនឡាញបានបង្ហាញថា លោក Vo Van Thuong ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើសជាប្រធានាធិបតីថ្មី​ដោយ​មាន​សំឡេង​គាំទ្រសរុបលើសលុបរហូតដល់ ៩៨,៣៨ ភាគរយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក