វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

គ្រូចិនសែ លី ម៉េង ប្រាប់ពីគ្រឿងរណ្តាប់សែនចូលឆ្នាំចិនយកលាភហេង

ភ្នំពេញ៖ លោកគ្រូចិនសែ លី ម៉េង បានប្រាប់ EAC News អំពីគ្រឿងរណ្តាប់សែនចូលឆ្នាំចិនធំថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីទទួលបានលាភជ័យ។

លោកគ្រូចិនសែ លី ម៉េង បានប្រាប់ពីកន្លែងដែលត្រូវសែន គឺមានចំនួន ៧កន្លែង។ ក្នុងនោះកន្លែងសែនទេវតាបរិវេណមុខផ្ទះ ត្រូវរៀបចំក្រដាសសែន ធានថាវជី (ហុកជី ធំ) សម្រាប់ក្រាលសែន នំពងទាចំហុយតូចឬធំ (តាមលទ្ធភាព) នំតែលាវ ផ្លែឈើ ៣មុខ តែក្ដៅ ៣កែវ សំណែនបួស ៥មុខ (មីសួរ ពពុះសណ្ដែក ផ្កាចេក ផ្សិតខ្មៅ និងផ្សិតត្រជៀកកណ្ដុរ)។ គូសបញ្ជាក់ថា សែនទេវតាមុខផ្ទះ មិនទទួលសំណែនចម្អាបទេ គឺហូបបួស មិនប្រើមាន់ស្ងោរឡើយ។

ពិធីសែនទេវតាថែរក្សាទ្វាផ្ទះ ត្រូវរៀបចំ ក្រដាសសែន ក្រដាសសែន ធានថាវជី (ហុកជី ធំ) សម្រាប់ក្រាលសែន ផ្លែឈើ ៣មុខ នំពងទាចំហុយ តូចឬធំ (តាមលទ្ធភាព) នំពារ សាស៊ែរ ៣មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ៣ជាន់ និងយឺហ៊ឺ) ឬង៉ូវស៊ែរ៥មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ៣ជាន់ យឺហ៊ឺ ក្ដាម ឬបង្កង) ទៅតាមលទ្ធភាព និងស្រាស ៣កែវ តែក្ដៅ ៣កែវ។

ពិធីសែន ទីជូអៀ (ទេវតាជំនាងផ្ទះ) រៀបចំក្រដាសសែន ក្រដាសសែន ធានថាវជី (ហុកជី ធំ) សំរាប់ក្រាលសែន នំពងទាចំហុយ តូចឬធំ (តាមលទ្ធភាព) នំពារ ផ្លែឈើ៥មុខ សាស៊ែរ ៣មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ៣ជាន់ និងយឺហ៊ឺ) ឬង៉ូវស៊ែរ ៥មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ៣ជាន់ យឺហ៊ឺ ក្ដាម ឬបង្កង) ទៅតាមលទ្ធភាព នំទ្បើង ឬនំពារ ជ្រូកខ្វៃ (តាមលទ្ធភាព) ស្ករគ្រាប់ គ្រឿងភេសជ្ជៈ (ទឹកក្រូច ស្រាស ស្រាបៀរ) និងបន្លែឆៅ ៥មុខ (ស្ពែបូកគោ ការ៉ុត ឆៃថាវ សឹង ឃីនឆាយ)។

ពិធីសែនកុងម៉ា ត្រូវរៀបចំ ២កន្លែងផ្សេងគ្នា គឺតុសម្រាប់សែនទេវតា ឬលោកតានៅកុងម៉ា ត្រូវរៀបចំ ក្រដាសសែន នំពងទាចំហុយ តូចឫធំ (តាមលទ្ធភាព) នំតែលាវ ផ្លែឈើ ៣ ឬ៥មុខ (តាមលទ្ធភាព) តែក្ដៅ ៣កែវ។ បញ្ជាក់ថា ទេវតា ឬលោកតានៅកុងម៉ា មិនទទួលសំនែន ចម្អាបទេ គឺហូបបួស មិនប្រើមាន់ស្ងោរ។

ចំណែកតុសំរាប់សែនកុងម៉ា ត្រូវរៀបចំក្រដាស់សែន នំពងទាចំហុយ តូចឫធំ (តាមលទ្ធភាព) នំតែលាវផ្លែឈើ ៣មុខ សាស៊ែរ៣មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ៣ជាន់ និងយឺហ៊ី) ឬង៉ូវស៊ែរ ៥មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ៣ជាន់ យឺហ៊ឺ ក្ដាម ឬបង្កង) ទៅតាមលទ្ធភាព នំទ្បើង ឬនំពារ ជ្រូកខ្វៃ (តាមលទ្ធភាពដែលមាន) បាយ សម្ល ឆ្នាំងភ្លើង (តាមលទ្ធភាព) និងបង្អែម។

ពិធីសែនទេវតាចង្ក្រាន ត្រូវរៀបចំ ក្រដាសសែន ក្រដាសសែន ធានថាវជី ( ហុកជី ធំ ) សំរាប់ ក្រាលសែន នំពងទាចំហុយ តូចឫធំ (តាមលទ្ធភាព) នំតែលាវផ្លែឈើ៣មុខ សាស៊ែរ ៣មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ៣ជាន់ និងយឺហ៊ឺ) ឬង៉ូវស៊ែរ៥មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ៣ជាន់ យឺហ៊ឺ ក្ដាម ឬបង្កង) ទៅតាមលទ្ធភាព នំទ្បើង ឬនំពារ ស្ករគ្រាប់ ស្រាស ៣កែវ តែក្ដៅ ៣កែវ អង្ករ ១ធុង ដាក់អាំប៉ាវ ផ្លែក្រូចក្រហមចិន ចំនួន ២ផ្លែ។

ពិធីសែនហ៊រហ៊ាទ្រីឬសែនជូនខ្មោចដែលគ្មានសាច់ញាតិ ត្រូវរៀបចំក្រដាសសែន នំពងទាចំហុយ តូចឬធំ (តាមលទ្ធភាព)នំតែលាវ ផ្លែឈើ ៥មុខ សាស៊ែរ៣មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ៣ជាន់ និងយឺហ៊ី) ឬង៉ូវស៊ែរ ៥មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ៣ជាន់ យឺហ៊ឺ ក្ដាម ឬបង្កង) ទៅតាមលទ្ធភាព នំទ្បើង ឬនំពារ ជ្រូកខ្វៃ (តាមលទ្ធភាព ដែរមាន) បាយ សម្ល ឆ្នាំងភ្លើង (តាមលទ្ធភាព) និងបង្អែម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក