ភ្នំពេញ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រជូនដំណឹងពីការផ្អាកដំណើរការស្រឡាងចម្លងក្នុងឱកាសប្រារព្ធមីទ្ទីង៧មករា ចាប់ពីម៉ោង ៦ព្រឹកតទៅ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសប្រារព្ធមីទ្ទីងខួបទី៤៤ នៃទិវាជ័យជម្នះ៧មករា កំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ ភ្នំពេញ-ជ្រោយចង្វារ (សុខា) និងកោះពេជ្រ-កោះនរា នឹងត្រូវផ្អាកដំណើរការចម្លងចាប់ពីម៉ោង ៦ព្រឹក រហូតចប់កម្មវិធី។
គួរឱ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧-០១-១៩៧៩- ០៧-០១-២០២៣) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។
នៅថ្ងៃនោះដែរ អាជ្ញាធរក៏នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្ដេចសុធារស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ ២៤០) កំណាត់វិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធី រហូតដល់ពិធីត្រូវបានបញ្ចប់៕