ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-អាមេរិក ប្តេជ្ញារួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យដល់ឬសគល់

ភ្នំពេញ៖ កម្ពុជា-អាមេរិក បានប្តេជ្ញារួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងតាមចាប់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឱ្យដល់ឬសគល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

មន្ត្រីប៉ូលីស DEA របស់សហរដ្ឋអាមេរិកប្រចាំការនៅកម្ពុជាចំនួន២រូប គឺលោក Kenny Lee និងលោក Chao Sabath បានបង្ហាញការប្តេជ្ញាចិត្តចំពោះការបង្រ្កាបបទល្មើសគ្រឿងញៀនជាមួយកម្ពុជាក្នុងអំឡុងជួបសំណេះសំណាលការងារជាមួយនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ 

លោក Kenny Lee បានកោតសរសើរដល់ ការឡើងកាន់ដំណែងថ្មីរបស់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា កន្លងមកដែលបានចូលរួមសហការ និងចែករំលែកបទពិសោធន៍។ 

មន្ត្រីប៉ូលីស DEA របស់សហរដ្ឋអាមេរិកប្រចាំការនៅកម្ពុជា លោក Kenny Lee សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការនេះនិងនៅតែបន្តជានិរន្ត៍តទៅ ដើម្បីសំដៅរួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន និងចាប់ខ្លួន ឧក្រឹដ្ឋជនគ្រឿងញៀនមកផ្តន្ទាទោសឱ្យបានដល់ឬសគល់។

ការពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្រ្កាបបទល្មើសគ្រឿងញៀនរវាងប្រទេសទាំងពីរនេះ ស្របពេលដែលអាជ្ញាធរកម្ពុជាកំពុងតែស្រាវជ្រាវ និងតាមចាប់មេខ្លោងជួញដូរគ្រឿងញៀនជិត៩០០គីឡូក្រាមនៅខេត្តព្រះសីហនុ និងបទល្មើសផ្សេងៗទៀតផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក