ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ADB ផ្តល់ជំនួយថ្មី ៧៣លានដុល្លារ ជួយពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្ដល់ហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន ៤១លានដុល្លារពី ADB ព្រមទាំងជំនួយឥតសំណងចំនួន ២២លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន ១០លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) ។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ១០លានដុល្លារដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។

ADB ក៏បានឱ្យដឹងថា៖ «អនុវិស័យជលផលជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃផលទុនជាតិសរុប ហើយជលផលសមុទ្រមាន ១៣% នៃអនុវិស័យជលផល ប៉ុន្តែការនេសាទលើសកម្រិត រួមទាំងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ដែលធ្វើឱ្យតម្លៃត្រីកើនឡើង»។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានលើកឡើងទៀតថា ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗ មួយចំនួនរបស់រដ្ឋាភិបាលកម្ពុជារួមទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន ដែលគម្រោងនេះស្របទៅនឹងយុទ្ធសាស្ត ភាពជាដៃគូប្រចាំប្រទេសរបស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា។

អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក Alvin Lopez បានឱ្យដឹងថា គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកបដោយផាសុខភាព និងសេដ្ឋកិច្ចពណ៍ខៀវប្រកបដោយនិរន្តរភាព។

លោកថា៖ «វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួនរបស់រាជរដ្ឋាភិបាល រួមមានក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផល (២០១៥- ២០២៤ និងសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្ដីពីគោលការណ៍តន្លឹះក្នុងការគ្រប់គ្រងជលផល សមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៩) សម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជល ផលសមុទ្រប្រកបដោយនិរន្តរភាព»។

គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជាសហគ្រាសរស់រវើក ហើយគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងជួយឱ្យខេត្តជាប់មាត់សមុទ ចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និងព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកវិស័យជលផល ហើយលើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ADB មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និងនិរន្តរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក