ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កិច្ចព្រមព្រៀង និងកម្ចីជិត២០ ត្រូវបានចុះហត្ថលេខារួមគ្នាដោយកម្ពុជានិងចិន

ភ្នំពេញ៖ កិច្ចព្រមព្រៀង វិញ្ញាបនបត្រ និងកម្ចីជិត២០ ត្រូវបានចុះហត្ថលេខារួមគ្នារវាងកម្ពុជា ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឃឺជាំង នៅកម្ពុជា។

កិច្ចព្រមព្រៀងកម្ចីនិងវិញ្ញាបនបត្រទាំងនោះត្រូវបានចុះហត្ថលេខានៅក្នុងពីធីចុះហត្ថលេខារវាងកម្ពុជា និងចិន នៅវិមានសន្ដិភាព យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឃឺជាំង។

កិច្ចព្រមព្រៀងកម្ចីនិងវិញ្ញាបនបត្រទាំងនោះរួមមាន កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្ពន់-កំពង់ចាម) លិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ក្រៅពីនោះក៏មានការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងកម្ពុជា-ចិន វិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងវិញ្ញាបនបត្រប្រគល់-ទទួលគម្រោងស្តីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ-១៩ មកកម្ពុជា។

បន្ថែមដោយការចុះហត្ថលេខាលើ វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់ និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ការប្រគល់និងទទួលវិញ្ញាបនបត្រគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា អនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា។ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអនុសារណៈនៃការយោគយល់គ្នាលើការពង្រឹងកិច្ចសសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។

កម្ពុជា-ចិន ក៏សម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន។ កិច្ចព្រមព្រៀង ស្តីពីការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញ និងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់ កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា-ចិន។ អនុស្សារណៈយោគយល់គ្នាស្តីពីការផ្តល់ឧបករណ៍ និងមធ្យោបាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងវិញ្ញាបនបត្រប្រគល់ទទួលសម្រាប់គម្រោងការងារវិស្វកម្ម គាំទ្រការធ្វើឱ្យ ប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។

កិច្ចព្រមព្រៀងកម្ចីនិងវិញ្ញាបនបត្រទាំងនេះត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព និងជាសាក្សីដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងចិន នាយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក