ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកជំនាញពីអឺរ៉ុប ៣នាក់នឹងធ្វើដំណើរមកកម្ពុជាដើម្បីសិក្សាពីផូស៊ីលដាយណូស័រដែលរកឃើញ

កោះកុង៖ អ្នកជំនាញស្រាវជ្រាវផូស៊ីលជនជាតិបារាំង ២នាក់ និងស្វីសម្នាក់ នឹងធ្វើដំណើរមកកម្ពុជានៅខែវិច្ឆិកាខាងមុខដើម្បីសិក្សាលើប្រភេទផូសីលដាយណូស័រដែលបានរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅឆ្នាំ២០២១។

ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន លោក លឹម វណ្ណច័ន្ទ បានប្រាប់អ្នកសារព័ត៌មាន EAC ឱ្យដឹងថាការមកសិក្សារបស់អ្នកជំនាញបរទេសនេះគឺដើម្បីសក្សាពីអាយុកាល និងកំណត់អំពីប្រភេទដាយណូស័រពិតប្រាកដ ដែលនឹងអាចចំណាយពេលយ៉ាងហោចណាស់ ១ឆ្នាំទៀត ទើបដឹងច្បាស់ពីប្រវត្តិផូស៊ីលដាយណូស័រនោះ។

អ្នកជំនាញផ្នែកផូស៊ីលបានប្រាប់ថា៖ «យើងដកវាមកទាំងដុំថ្ម គឺយើងមិនមែនដកមកទាំងឆ្អឹងទេ អ៊ីចឹងយើងត្រូវការពេលរាប់ខែដើម្បីឆ្កឹះឆ្អឹងវាចេញមក ហើយយើងធ្វើផែនការសិក្សាវាជាបន្តទៀត»

ផូស៊ីលដាយណូស័រដែលត្រូវបានរកឃើញនេះត្រូវបានគាស់យកមករក្សាទុកនៅក្រសួងបរិស្ថាន ដើម្បីបន្តស្រាវជ្រាវ។

សម្រាប់លោក លឹម វណ្ណច័ន្ទ ការរកឃើញផូស៊ីលដាយណូស័រលើកដំបូងនៅកម្ពុជានេះ គឺការផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ និងអ្នកសិក្សាអាចស្រាវជ្រាវ និងឈ្វេងយល់ពីផូស៊ីលដែលមាននៅក្នុងពិភពលោក។

បើតាមប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បេសកកម្មស្វែងរកផូស៊ីលនៅកម្ពុជាគឺចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយក្នុងនោះអ្នកជំនាញបានរកឃើញផូស៊ីលជាច្រើនប្រភេទនៅក្នុងស្ថានីយផូស៊ីលចំនួន ៤៣កន្លែង។ ផូស៊ីលដែលរកឃើញមានដូចជា ផូស៊ីលសត្វសមុទ្រ ខ្យង ត្រី លៀស ផ្កាថ្មសំបុកឃ្មុំ ផូស៊ីលដើមឈើ ផូស៊ីលដាយណូស័រ និងផូស៊ីលជាប្រភេទដានជើងជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក