ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងប្រៃសណីយ៍ណែនាំកុំបំពេញព័ត៌មានលើ GIF បើមិនចង់បាត់គណនីតេឡេក្រាម

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអំពាវនាវអ្នកប្រើប្រាស់បណ្តោញតេឡេក្រាម កុំចុច និងបំពេញព័ត៌មាន លើរូបភាពមានចលនា (Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ពីព្រោះនេះជាល្បិចបោកបញ្ឆោតថ្មីដែល Hacker ធ្វើឡើងដើម្បីលួចយកគណនីតេលេក្រាម។

ដើម្បីជៀសវាងបាត់បង់គណនីតេឡេក្រាម ក្រសួងប្រៃសណីយ៍បានប្រាប់អ្នកប្រើប្រាស់នៅពេលដែលទទួលបានសារពីនរណាម្នាក់ដោយភ្ជាប់ជាមួយនឹងពាក្យថា “Gift 74/100 Free Premium” ដែលតម្រូវឱ្យបំពេញព័ត៌មានដូចជា ឈ្មោះ និងពាក្យសម្ងាត់គណនី សូមកុំចុចបើកមើល ឬបំពេញព័ត៌មានតាមឱ្យសោះ។

ក្រសួងបានណែនាំអ្នកប្រើប្រាស់ទាំងឡាយប្រសិនជាអ្នកប្រើប្រាស់បានចុច សូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និងចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី។

ក្រសួងបានណែនាំឱ្យអ្នកប្រើប្រាស់អាចឈ្វេងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក