ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-វៀតណាមប្តេជ្ញារួមគ្នាពង្រឹងលើកិច្ចការទប់ស្កាត់បទល្មើសផ្សេងៗតាមព្រំដែន

ភ្នំពេញ៖ កម្ពុជា និងវៀតណាមបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរឱ្យកាន់តែមានភាពស៊ីជម្រៅ ជាពិសេសបន្តពង្រឹងលើកិច្ចការងាររួមគ្នាលើវិស័យការពារជាតិ ពង្រឹងលើការវិនិយោគ និងពាណិជ្ជកម្ម។

សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) បានបង្ហាញការប្តេជ្ញាជាមួយកម្ពុជាក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា គោលបំណង លោក វ៉ូ វ៉ាន់ធឿង ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកនេះ គឺលោកចង់ពង្រីក ពង្រឹងទំនាក់ទំនងរវាងបក្ស និងប្រទេសឱ្យកាន់តែខ្លាំងឡើង។

បើតាម លោក អ៊ាង សុផល្លែត ភាគីវៀតណាមបានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ។ ជាមួយគ្នានេះជំរុញទំនាក់ទំនងរវាងខេត្ត និងរាជធានីរបស់ខេត្តទាំងពីរ និងជំរុញកិច្ចប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វិស័យវិនិយោគ ពាណិជ្ជកម្ម រួមទាំងជំរុញកិច្ចប្រតិបត្តិការលើក្របខណ្ឌតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះសំណើរបស់ភាគីវៀតណាមដែលលើកឡើងខាងលើ។ លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជាដូច្នេះ៖ «ការងារជាអាទិភាពគឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្តតាមព្រំដែនឱ្យបានល្អ ជាពិសេស បញ្ហាសន្តិសុខ សម្រួល និងដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ ដូចជាការជួញដូរ ការរត់ពន្ធគ្រឿងញៀន និងរត់ពន្ធមនុស្សជាដើម»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក