ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាទាំងអស់ដាក់ខ្លួននៅដោយឡែក

ភ្នំពេញ៖ ក្រសួងសុខាភិបាលអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬជូនព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូន ព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុសអុតស្វានេះបានទាន់ពេលវេលា។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃសៅរ៍ ទី២៣ ខែកក្កដានេះ ក្រសួងសុខាភិបាលបានបញ្ចាក់ពីការឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលកើតជំងឺអុតស្វា ហើយរត់ពីការព្យាបាលនៅថៃចូលមកកម្ពុជា។

បុរសរូបនេះត្រូវបានឃាត់ខ្លួននៅល្ងាចម៉ោង១៧:៣០នាទីល្ងាច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះសំណាក់មួយ នៅផ្លូវលេខ៤៣០ សង្កាត់ទួលទំពូង (ម្តុំផ្សារដើមថ្កូវ) ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រសួងបានណែនាំដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិនីហ្សេរីយ៉ារូបនេះឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពខ្លួនផងដែរ។

ក្នុងសេចក្ដីប្រកាសនោះបន្ថែមថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអុតស្វា ដែលក្រសួងបានចេញសេចក្ដីណែនាំជារឿយៗ ជាពិសេសមិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជាមួយសត្វព្រៃ និងត្រូវបរិភោគអាហារដែលឆ្អិនល្អ ព្រមទាំងរក្សាអនាម័យដៃ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងស្វែងរកការពិនិត្យព្យាបាលប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ»។

បច្ចុប្បន្នបុរសជនជាតិនីហ្សេរីយ៉ាដែលមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ ខាងលើនេះត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ចូនកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះនៅវេលាម៉ោង១៩:១០នាទី រួចរាល់ហើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក