ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីការបរទេសសិង្ហបុរីរៀបចំអាហារពេលល្ងាចជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា

សិង្ហបុរី៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្ហ្សណាន់ បានទទួលអាហារពេលល្ងាចជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅសិង្ហបុរី។

តាមការបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះបានសរសេថា «ពិតជារីករាយណាស់ដែលបានជួប ឯកឧត្តម វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ហើយក៏ជាមិត្តល្អរបស់ខ្ញុំម្សិលមិញនៅសិង្ហបុរី។»

លោកបន្តថា «ខ្ញុំបានអរគុណគាត់ដែលបានរៀបចំអាហារពេលល្ងាចដ៏ឆ្ងាញ់សម្រាប់ខ្ញុំ ភរិយា និងមន្ត្រីក្រសួងការបរទេសកម្ពុជា។ យើងក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាមួយចំនួនដែលធ្វើឱ្យតំបន់យើងទទួលរងសម្ពាធខ្លាំង។ ជាថ្មីម្តងទៀត ខ្ញុំបានថ្លែងអំណរគុណគាត់ ដែលតែងតែគាំទ្រការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ព្រមទាំងការវាយតម្លៃដ៏ល្អ និងច្បាស់លាស់របស់គាត់។»

ជាមួយគ្នានេះ នៅលើបញ្តាញទំនាក់ទំនងសង្គម twitter របស់លោក វីវៀន បាឡាគ្រីស្ហ្សណាន់ បានសរសេរដែរថា «រីករាយដែលបានស្វាគមន៍មិត្តល្អខ្ញុំរដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងភរិយា ខេង សំវ៉ាដា មកកាន់សិង្ហបុរី កាលពីល្ងាចមិញ។

សិង្ហបុរីនឹងគាំទ្រកម្ពុជាជាប្រធានអាស៊ាន និងអ្វីៗជាឧបសគ្គច្រើនទៀតនៅឆ្នាំខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក