ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា៖ មិនមានច្បាប់ណាមួយអនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព» ទេ!

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា ថារដ្ឋាភិបាលមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខរថយន្ត «ជនមានពិការភាព» សម្រាប់បំពាក់លើរថយន្ត ឬម៉ូតូនោះទេ និងស្នើដល់ម្ចាស់យានយន្តដែលកំពុងប្រើប្រាស់ស្លាកលេខនេះទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ។

ប្រតិកម្មរបស់លោក ឯម ច័ន្ទមករា នៅពេលនេះគឺបន្ទាប់ពីមានការបង្ហោះនៅតាមបណ្ដាញសង្គមនូវរូបភាពមួយដែលម្ចាស់រថយន្ត MAZDA2 មួយគ្រឿង បានបំពាក់ស្លាកលេខដែលសរសេរថា «ជនមានពិការភាព» ដែលមានពាក្យ Disability នៅពីក្រោម។

លោកបានសរសេថា៖ «ក្នុងនាមជាអ្នកទទួលបន្ទុកវិស័យពិការភាព ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពខាងក្រោមនេះទេ។ សូមម្ចាស់រថយន្តអញ្ជើញទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ សូមចែកឱ្យដាច់រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព»។

អ្នកនាំពាក្យក្រសួងសាធារណការ លោក គង់ វិមាន បានឱ្យ EAC News ដឹងថា ការដាក់ស្លាកលេខបែបនេះជាការខុសច្បាប់ និងថាពេលនេះក្រសួងសាធារណការកំពុងស្រាវជ្រាវរកម្ចាស់រថយន្តខាងលើផងដែរ។

លោកថា៖ «ឥឡូវនេះយើងអត់ទាន់បានធ្វើ ឬមានច្បាប់អនុញ្ញាតអីផង មានអ្នកចេញមកអញ្ចឹង! មិនខុសអំពីអ្នកខ្លះដែលកន្លងមកធ្វើស្លាកលេខខ្លួនឯង ឧកញ៉ានេះ ឧកញ៉ានោះ ឈ្មោះវត្តនេះឈ្មោះវត្តនោះ អាហ្នឹងសុទ្ធតែខុសហើយ សុទ្ធតែមិនត្រឹមត្រូវទេ។ ជារឿយៗគឺក្រសួងតែងតែបានធ្វើសេចក្ដីជូនដំណឹងទៅគ្រប់សាធារណជនឱ្យបានជ្រាបពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកលេខគឺធ្វើឱ្យបានត្រឹមត្រូវនិងចុះបញ្ជីសុំធ្វើស្លាកលេខឱ្យត្រឹមត្រូវ»។

លោកប្រាប់ទៅម្ចាស់ឡានឱ្យដោះស្លាកលេខដែលខុសច្បាប់នេះចេញ និងទៅធ្វើការចុះបញ្ជីដាក់ស្លាកលេខត្រឹមត្រូវវិញជៀសវាងរងពិន័យណាមួយពេលសមត្ថកិច្ចចាប់បាន។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះរដ្ឋាភិបាលអនុញ្ញាតឱ្យជនមានពិការភាពមានប័ណ្ណបើកបររថយន្ត តែពុំអនុញ្ញាតឱ្យមានការប្រើប្រាស់ស្លាកលេខជនមានពិការភាពនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក