ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ត្រីជាន់ខ្ពស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជំទាស់គ្នារឿង «ភាសាទី២» របស់អាស៊ាន

គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូនេស៊ី លោក Nadiem Makarim បានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob ដែលចង់ដាក់ភាសាម៉ាឡេ ជាភាសាផ្លូវការទីពីររបស់អាស៊ាន។

លោក Nadiem បាននិយាយថា៖ «ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ និងវប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យា ពិតណាស់ ខ្ញុំបានច្រានចោលសំណើនេះ»។

លោក Nadiem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា បំណងប្រាថ្នារបស់ប្រទេសម៉ាឡេស៊ី ក្នុងការស្នើភាសាម៉ាឡេ ជាភាសាផ្លូវការរបស់អាស៊ានចាំបាច់ត្រូវសិក្សានិងពិភាក្សាបន្ថែមទៀតនៅកម្រិតតំបន់ ខណៈលោកថា ភាសាឥណ្ឌូនេស៊ីគឺជា «ជម្រើសដ៏សមស្របជាង» សម្រាប់ជាភាសាផ្លូវការទីពីររបស់អាស៊ាន ។

លោក Nadiem បានពន្យល់ថា ភាសា Bahasa ឥណ្ឌូនេស៊ី បានក្លាយជាភាសានិយាយយ៉ាងទូលំទូលាយបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈការវាយតម្លៃរបស់គាត់ គាត់បាននិយាយថា ភាសាឥណ្ឌូនេស៊ីបានពង្រីកខ្លួនដល់ ៤៧ប្រទេសហើយនៅជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា អាស៊ាន គឺជាសមាគមមួយក្នុងតំបន់ដែលជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌ ក្នុងចំណោមសមាជិកទាំង១០ របស់ខ្លួនដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក