ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មាររៀបចំពិព័រណ៍ផលិតផលកសិកម្មដើម្បីបង្ហាញពីសក្តានុពលដែលផលិតបាន

បន្ទាយមានជ័យ៖ សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរៀបចំពិព័រណ៌កសិផលកសិកម្ម កសិករយើងនៃសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ដើម្បីបង្ហាញពីបច្ចេកទេសក៏ដូចជាផលិតផលដែលផលិតបានទៅដល់កសិករដ៏ទៃងាកមកចាប់អារម្មគាំទ្រវិស័យកសិកម្មនៅកម្ពុជាតាមលក្ខណៈបច្ចេកទេស។

ពិព័ណ៌កសិផលកសិកម្ម កសិករយើងនៃសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារនេះដែរក៏មានការចូលរួមពីលោកស្រី ឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី ប្រធានមន្ទីរករសិកម្ម និងក្រុមការងារ កសិករសហគមន៍បានចូលរួម ធ្វើឡើងខាងត្បូងប្រាសាទបារាយណ៍មេបុណ្យ ស្ថិតនៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

បើតាមការឱ្យដឹងពីប្រធានគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារលោក ជឿ រតនា បានឱ្យ EAC News ដឹងថា កម្មពិធីតាំងពិពរណ័ ធ្វើឡើងក្នុងគោលបំណងចង់ផ្សព្វផ្សាយពីសក្តានុពល សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ហើយសហគមន៍នេះគឺមានការជម្រុញគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។

លោកបញ្ជាក់ថា៖ «ការរៀបចំពិព័រណ៍នេះឡើង គឺចង់ជំរុញទឹកចិត្តដល់កសិករសមាជិកសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ ឱ្យងាកមកមើលវិស័យកសិកម្ម ដែលធ្វើទៅតាមលក្ខណៈបច្ចេកទេស ហើយយើងសហគមន៍មានការគាំទ្រផងដែរពីការិយាល័កសិកម្មស្រុក និងមន្ទីរកសិកម្មខេត្ត ដែលតែងតែគាំទ្រនូវផលិតផលដែលសហគមន៍ផលិតបានមានផលិតផលកសិកម្មច្រើនមុខ ដើម្បីផ្សព្វផ្សាយសក្តានុពលដល់កសិករសហគមន៍»។

បើតាមលោក ជឿ រតនា សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារមានផលិតផលកសិកម្មជាច្រើនមុខសម្រាប់ផ្គត់ផ្គងទីផ្សារដោយក្នុងនោះសហគមន៍ក៏បានផ្គត់ផ្គង់ទៅផ្សារក្រៅខេត្តដូចជា ខេត្តសៀមរាប រាជធានីភ្នំពេញ និងផ្សារទំនើបមួយចំនួនទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក