ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមការងារស្រាវជ្រាវមន្ទីរបរិស្ថាន និងអង្គការ WWF ប្រទះឃើញហ្វូងសត្វដំរីអាស៊ី ៨ក្បាលនៅក្នុងដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការ WWF បានផ្តល់របាយការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងសត្វដំរីអាស៊ីសរុបចំនួន ៨ក្បាល (Asian elephant ) ខណៈពេលចុះតាមដាន និងកត់ត្រាទិន្នន័យបន្ទាត់ត្រង់សិក។

ដំរីអាស៊ីទាំង៨ក្បាលនេះ ត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពក តាមរយៈសកម្មភាពតាមដានសិក្សា ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វដំរីអាស៊ីនៃគម្រោងកាំប៉ាស (CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន និងមានការរួមថវិកាបន្ថែមពីអង្គការ WWF។

បច្ចុប្បន្នហ្វូងសត្វដំរីទាំងនេះ កំពុងរស់នៅដោយសុវត្ថិភាពនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះ ត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងឆ្នាំមុន។

ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិកដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្រ្វិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ ។

សព្វថ្ងៃនេះ គេសង្កេតឃើញមានដំរីតិចតួចនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងភូមិភាគខាងជើង។ ចំនួនសត្វដំរីបានថយចុះដោយសារការប្រមាញ់យកភ្លុក និងការបាត់បង់ទីជម្រក។

ដំរីអាស៊ីជាប្រភេទជិតផុតពូជ និងបានចុះបញ្ជីក្រហម IUCN (EN) ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក។ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធនៃ អនុសញ្ញាសាយតេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក